រ៉ៅឆាន

ខែ កក្កដា 1, 2007

annoyed

ខាង​លើ​នេះ​ជា​គេហទំព័រ​របស់​ខ្សែ​ភាព​យន្ត​ខ្មែរ​ខ្នាត​ខ្លី (Short Film)​មួយ​រឿង​មាន​ចំណង​ជើង​ថា «រ៉ៅឆាន» ។ ស្រប​ពេល​ដែល​ភាពយន្ត​ខ្មែរ​កំពុង​តែ​រីក​ចំរើន ក្រុម​ហ៊ុន​ផលិត​ភាពយន្ត​ខ្មែរ​Transparent Pictures ដែល​ចាប់​កំណើត​នៅ​ប្រទេស​អូស្រ្តាលី ដោយ​ក្រុម​យុវជន​ខ្មែរ​នៅ​ទី​នោះ បាន​នឹង​កំពុង​បង្កើត​ឲ្យ​មាន​ភាពយន្ត​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់ ​ដូចជា «សិល្បៈ​ក្បាច់​គុន​ល្បុក្កតោ» (ភាពយន្ត​ឯកសារ)  និង​រឿង រ៉ៅឆាន​នេះ​ជាដើម ។ អ្វី​ដែល​ផ្លែក​នោះ​ គឺ​កម្រ​ឃើញ​មាន​ភាពយន្ត​របស់​ខ្មែរ​មាន​គេហទំព័រ​របស់​រឿង​ណាស់ ។ នេះ​ ដោយសារ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​នៅ​មាន​កម្រិត ។ នេះ​ជា​ការ​ដាក់​ផ្សាយ​បន្ទាប់​ពី​រឿង​ វិញ្ញាណក្រហម​ទទួល​បាន​ជោគ​ជ័យ​ក្រោយ​ពេល​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​បរទេស ។

អត្ថបទទាក់ទង៖
ឈុត​រឿងវិញ្ញាណក្រហម កិច្ច​សំភាសន៍តួអង្គ Poster Annoyed

បញ្ចេញ មួយចំលើយតប