ដានស្នេហ៍
ខែ មិថុនា 30, 2007
«ដានស្នេហ៍» ជាចំណងជើងចំរៀងមនោសញ្ចេតនាមួយបទ ដែលច្រៀងដោយ កញ្ញា ពៅ បញ្ញាពេជ្រ ។ ប្រិយមិត្តខ្លះប្រហែលជាស្ដាប់បទនេះហើយ ចាំថាធ្លាប់បានស្ដាប់បទចំរៀងដើមដែលត្រូវបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តខ្មែរមួយរឿង មានចំណងជើងថា «ធីតាកោះកែវ (ឬក្រពើអាធន ដែលភាគច្រើនត្រូវបានស្គាល់)» ។
ខ្ញុំបានរកឃើញចម្រៀងរបស់ ពៅ បញ្ញាពេជ្រ មួយបទនេះហើយដែលពិរោះជាងគេ និងចូលចិត្តស្ដាប់យ៉ាងខ្លាំង ។ ទឹកដមសំនៀងដ៏ក្រអួនក្រអៅ និងអត្ថន័យចំរៀង ធ្វើឲ្យខ្ញុំនឹកឃើញកាលពីនៅ តូចៗដែលធ្លាប់បានមើលភាពយន្តរឿង ក្រពើអាធន និងចំរៀង ធីតាកោះកែវ ។ ទោះជាបច្ចុប្បន្នអ្នកនិពន្ធបានយកបទចាស់មកច្នៃទំនុកទុកសាច់ភ្លេងក្ដី តែនៅតែពិរោះដដែល ។ តើមានប្រិយមិត្តណា មានចំរៀងដើមនៃបទនេះដែរឬទេ? បើមានសូមជួយចែករំលែកដល់ខ្ញុំបាទផង ហើយនឹងដាក់នៅទីនេះ ដើម្បីឲ្យប្រិយមិត្តបានស្គាល់បទចំរៀងចាស់ៗ ដែលពិបាកសើរើមកវិញ ។ ខាងក្រោមនេះជាអត្ថបទដើមរបស់បទ «ធីតាកោះកែវ» ៖
១. កោះកែវអើយ ឆ្នេរខ្សាច់នេះហើយ ជាខ្នើយវាសនា រលកស្នេហ៍ បំពេរដួងចិត្តម៉ារ៉ា សូមផ្ញើផ្ដាំលើហត្ថាម្ចាស់ជីវិត ។ ២. ឱ! ផ្កាព្រៃ មានតែភក្ដីបូជាស្នេហ៍ពិត ករុណាធីតាកោះកែវអម្រិត ស្នេហ៍រៀមពិត សូមម្ចាស់ជីវិតកុំប្រែចិន្ដា ។ R. មេឃអើយមេឃ ជួយជាសាក្សី ដីអើយដី ជួយជាសច្ចា ទឹកអើយកុំរំលាយស្នេហា លុះមរណាធីតានាងនៅតែស្មោះ ។ ៣. បើហង្សមាសក្រេបហើយក្រឡាស់ ចោលគ្មានអាឡោះផ្កានឹងសូន្យ ស្រពោនក្រៀមក្រំលើកោះ សូមជីវាទាំងក្ដីម៉ួហ្មង ស្ដាយណាស់មិនបានជួបស្នេហ៍ស្នង ជាតិក្រោយផ្សងឲ្យបានជួបបងជាគូ ។
៤. ម្ចាស់ស្នេហ៍អើយ វេនកម្មអូនហើយ ឈប់យំទៅថ្លៃ រំសាយសក់ ជាគូព្រេងនិស្ស័យ សូមប្រុសថ្លៃ អភិសេកក្នុងន័យកិត្តិយសគ្រួសារ ។
បទ៖ ដានស្នេហ៍ ច្រៀងដោយ៖ ពៅ បញ្ញាពេជ្រ
សូមអានអត្ថបទដែលទាក់ទង «ធីតាកោះកែវ»
អត់ហ៊ាន comment ទេបងអូយ!!!
រួចឬនៅ? កំពុងតែចាំស្ដាប់!!
មើលចុះមិនដែលបានស្ដាប់ទេហ្អី? ហហា មាត់ចាំឡើងកាវ៉ាបៗ… ហាហា៎.. ខ្ញុំចង់ដាក់ផ្សាយពីខ្សែភាពយន្តនេះតែគ្មានឯកសារនៅសល់សោះ ! នៅចាំរឿងសង្ខេបខ្លះ!! ប្រហែលអាចដាក់បាន…
បទនេះ ដូចជាឱក សុគន្ធកញ្ញា ឬអ្នកណាច្រៀងម្នាក់ទៀត ។ ខ្ញុំធ្លាប់ស្ដាប់ ដែលពិរោះដូចគ្នា ។
អត្ថបទចម្រៀងនេះ ជាអត្ថបទចម្រៀងបទដើម ឬយ៉ាងណា? យកមកដាក់ជាមួយបទនេះ មើលគ្មានត្រូវគ្នាទេ ។
អូ! បទនេះមានគេច្រៀងផ្សេងទៀតគឺ លោក ZONO ។
ចុះខ្ញុំមិនបានដាក់ឲ្យត្រូវគ្នាឯណា… គ្រាន់តែដាក់ពីទំនុកដើមឲ្យអាន ខ្លាចមានពីណាគេមានបទហ្នឹង… ជួយចែករំលែក…
បង!ខ្ញុំមានបទហ្នឹងជាអត្ថបទសរសេររបស់លោកពូគង្គប៊ុនឈឿនក្នុងសៀវភៅ១តែភ្លេចចំណងជើងបាត់ហើយចាំប្រាប់លើកក្រោយទៀត។ខ្្ញុំដឹងថាបទដើមច្រៀងដោយអ្នកស្រីហ៊ឹមស៊ីវន។ខ្ញុំបានសរសេររឿងខ្លីមួយមានចំណងជើងថា«មិត្តភាពមួយ»ដែលនិយាយពីចំណងមិត្តភាពដ៏ប្តូរផ្តាច់មួយរវាងមិត្តភក្តិពីរនាក់វាជារឿងពិតហើយខ្ញុំបានសរសេរចំរៀងមួយបទដោយយកបទ«ធីតាកោះកែវ»មកសម្រួល។បើបងមិនយល់ទាស់ទេខ្ញុំចង់ស្នើបងជួយផ្សាយរឿងនិងចំរៀងរបស់ខ្ញុំលើវេបសាយរបស់បងផង។បើបងយល់ព្រមសូមបងផ្ញើសារមកខ្ញុំតាមអ៊ីម៉ែលខាងលើខ្ញុំនឹងផ្ញើរឿងឲ្យបងពិនិត្យហើយចាំសម្រេចចិត្តតាមក្រោយទៀតក៏បាន។សូមអរគុណបងទុកជាមុន!
បង!ខ្ញុំមានបទហ្នឹងជាអត្ថបទសរសេររបស់លោកពូគង្គប៊ុនឈឿនក្នុងសៀវភៅ១តែភ្លេចចំណងជើងបាត់ហើយចាំប្រាប់លើកក្រោយទៀត។ខ្្ញុំដឹងថាបទដើមច្រៀងដោយអ្នកស្រីហ៊ឹមស៊ីវន។ខ្ញុំបានសរសេររឿងខ្លីមួយមានចំណងជើងថា«មិត្តភាពមួយ»ដែលនិយាយពីចំណងមិត្តភាពដ៏ប្តូរផ្តាច់មួយ
រវាងមិត្តភក្តិពីរនាក់វាជារឿងពិតហើយខ្ញុំបានសរសេរ
ចំរៀងមួយបទដោយយកបទ«ធីតាកោះកែវ»មក
សម្រួល។បើបងមិនយល់ទាស់ទេខ្ញុំចង់ស្នើបងជួយ
ផ្សាយរឿងនិងចំរៀងរបស់ខ្ញុំលើវេបសាយរបស់បងផង។បើបងយល់ព្រមសូមបងផ្ញើសារមកខ្ញុំតាមអ៊ីម៉ែល
archphkai_secretwriter@yahoo.comខ្ញុំនឹងផ្ញើរឿងឲ្យបងពិនិត្យហើយចាំសម្រេចចិត្តតាមក្រោយទៀតក៏បាន។សូមអរគុណបងទុកជាមុន!