teach

ខ្សែភាពយន្ត​មួយ​រឿង​នេះ​ មាន​គេ​សរសើរ​គ្រប់​មាត់​ថា​ល្អ​មើល ។ រឿង​នេះ​ត្រូវ​បាន​អ្នក​និពន្ធ​ អ្នក​ស្រី​ភួង​បុប្្ផា បាន​កែ​ច្នៃ​ពី​ប្រលោម​លោក​របស់​លោក​យឹម សំណាង (គ្រូអក្សរសាស្ត្ររបស់ខ្ញុំ កាលរៀនវិទ្យាល័យ) មាន​ចំណង​ជើង​ថា «ទឹក​ហូរ​ឡើង​ភ្នំ» ។ ក្រុម​អ្នក​និពន្ធ​បាន​សហការ​គ្នា​ដើម្បី​សរសេរ​ឲ្យ​ចេញ​ជា​សេណារីយ៉ូ​របស់​កុន​ហើយ​ថត​តែ​ម្ដង​ទៅ ។ ក៏​ឃើញ​ថា​មាន​ការ​គាំ​ទ្រ​ជា​ច្រើន​ពីសំណាក់​ទស្សនិកជន ។​

សូម​ទស្សនា​ដូច​តទៅ៖
ចំណង​ជើង​រឿង៖ ទឹក​ចិត្ត​គ្រូ​បង្រៀន
ឈ្មោះ​អង់គ្លេស៖ Teacher’s Love
និពន្ធ៖ អ្នកស្រី ពាន់ភួងបុប្ផា កញ្ញាប៉ុល ពិសី និង លោក យឹមសំណាង
ដឹកនាំ៖ សុខ សុផល អ្នកស្រី ភួងបុប្ផា
សម្ដែង៖ ទេពរិន្ទ ដារ៉ូ ញ៉ែម សុគន្ធ កញ្ញា សឿ សុធារ៉ា
ផលិតកម្ម៖ ផ្កាប្រាំ ភាពយន្ត
កន្លែងផលិត៖ ប្រទេស​កម្ពុជា

ឈុតទី១| ឈុតទី២ | ឈុតទី៣ | ឈុតទី៤ | ឈុតទី៥ | ឈុតទី៦ | ឈុតទី៧ | ឈុតទី៨ | ឈុតទី៩ | ឈុតទី១០ | ឈុតទី១១ | ឈុតទី១២ | ឈុតទី១៣ | ឈុតទី១៤ | ឈុតទី១៥ | ឈុតទី១៦ | ឈុតទី១៧ | ឈុតទី១៨(ចប់)

បញ្ចូល​ទៅ​ក្នុង​YouTube ដោយ http://www.youtube.com

6 ចំលើយ ទៅ “ទឹក​ចិត្ត​គ្រូ​បង្រៀន”

  1. khmerlyric បាននិយាយ

    ខ្ញុំ​ទិញ​សៀវភៅ​រឿង​នេះ​មក​អាន តែ​អាន​មិន​ទាន់​ចង់​ផង ។

  2. khmerlyric បាននិយាយ

    ហាហាហា! ច្រលំ!

  3. naraths បាននិយាយ

    អូ ធ្លាប់​អាន​រឿង​ហ្នឹង​ដែរ? ខ្ញុំ​បាន​អាន​តាំង​ពី​សករាជ​កៅ​ជាង​ម៉្លេះ ។ រឿង​នេះ​កើត​នៅ​បន្ទាយ​មាន​ជ័យ​(ស្រុកខ្ញុំ) ភាគច្រើន​ជា​រឿង​ពិត​របស់​លោក យឹមសំណាង តែប្រឌិតផ្សំ ។ មាន​រឿង​ជា​ច្រើន​ទៀត​ដូច​ជា​៖ កកឈាមនៅ​ភ្នំពេញ . ព្រាត់ស្នេហ៍នៅប៉ោយប៉ែត (កំសត់ណាស់) …..ចាំអត់អស់

  4. khmerlyric បាននិយាយ

    រក​នឺក​ចាំ​ឲ្យ​អស់​ម៉ោ! មាន​រឿង​ល្អ​ៗ​មើល​ ចែក​គ្នា​មើល​ផង​ ។

បញ្ចេញ មួយចំលើយតប