កូន​អត់​ម្ដាយ

ខែ ឧសភា 17, 2007

motherless
នេះ​ជា​ភាព​យន្ត​មួយ​របស់​ក្រុម​ហ៊ុន​ខេមប្រូ​ភាពយន្ត​។ ក្នុង​ចំណោម​ភាព​យន្ត​ខ្មែរ​ មាន​តែ​ក្រុម​ហ៊ុន​នេះ​ទេ​ដែល​ខ្ញុំ​គាំ​ទ្រ និង​ចូល​ចិត្ត​មើល​ភាព​យន្ត​របស់​គេ ​ព្រោះ​ថា​តាំង​ពី​ការ​ថត​ទាំង​បច្ចេកទេស​គឺ​ពិត​ជា​ស្អាត​ និង​ត្រជាក់​ភ្នែក ហើយ​ស័ក្តសម​ជា​ខ្សែភាពយន្តខ្នាតធំរបស់​ខ្មែរ (ត្រឹមខ្នាត ឌីវី DV ប៉ុណ្ណោះ) ។ ខ្ញុំ​គិត​ថា​ក្រុម​ហ៊ុន​នេះ​ថ្វី​ត្បិត​តែ​រូបភាព​ល្អ តែ​សាច់​រឿង​នៅ​អន់​ គឺ ពេល​ខ្លះ​គេ​យក​លំនាំ​រឿង​បរទេស​មក​ថត​ឡើង​វិញ​ដើម្បី​តែ​សម្រាប់​ការ​ធ្វើជំនួញ​ប៉ុណ្ណោះ ។ បរិយាយ​បន្ថែម​នៅ​ពេល​ក្រោយ …

វគ្គទី១ | វគ្គទី២ | វគ្គទី៣ | វគ្គទី៤ | វគ្គទី៥ | វគ្គទី៦ | វគ្គទី៧ | វគ្គទី៨ | វគ្គទី៩ | វគ្គទី១០ | វគ្គទី១១ | វគ្គទី១២ | វគ្គទី១៣ | វគ្គទី១៤ | វគ្គទី១៥ | វគ្គទី១៦ | វគ្គទី១៧ (ចប់)
ប្រកាស​ម្ដង​ទៀត​ពី Music4Khmer

5 ចំលើយ ទៅ “កូន​អត់​ម្ដាយ”

  1. bandith បាននិយាយ

    មែនខ្ញុំយល់ចឹង​មែន ពេលខ្លះ​យករឿងបស់ ថៃទាំងដុល ម៉ោថតឡើងវិញ អត់ចេះខ្មាស់ខ្លួនឯងម៉េចទេខ្ញុំឆ្ងល់ដល់ហើយ ប៉ុន្តែផលិតកម្មនេះខ្ញុំយល់​ថា​ប្រសើរហើយ ទាំងបចេ្ចកទេស​ និងសំលេង។ មានឈុតខ្លះខ្ញុំពិតជា​សរសើរ តែខ្លះដូចឆ្គងនៅមានកំរិតនៅឡើយ។

  2. naraths បាននិយាយ

    ខ្ញុំ​ក៏​សរសើរ​ផលិតកម្ម​នេះ​ដែរ​ ។ តែ​២ឬ៣​ខែ​មុន​ខ្ញុំ​ឃើញ​ក្រុម​ការងារ​ខេមប្រូ ហ្នឹង​ចុះ​ថត​ឈុត​មួយ​នៅ​សាលាបឋមសិក្សា​ទួល​ស្លែង​ ការពិត​ក្រុម​ការងារ​របស់​គេ​មាន​ទាំង​ជនជាតិ​ថៃ​និង​ខ្មែរ​ចម្រុះ​គ្នា​ទេ​តើ ។ ជា​ពិសេស​អ្នក​ថត​និង​អ្នក​សរសេរ​ប្លង់​តែ​ម្ដង​គឺ​ថៃ ។ តែ​យ៉ាង​ណា​នេះ​ជា​ខប់ផរ៉េសិន ផស់​គេ ។

  3. sokysopheap បាននិយាយ

    Narath ជួយរករឿង ១៤០៨ ដាក់ចែកគ្នាមើល ខ្ញុំមើល trail ដូចជាល្អមើលបស់គេ

  4. naraths បាននិយាយ

    ដឹង​ទៅ​រក​ឯ​ណា​ទេ​បង​អើយ​…. ចាំ​ថ្ងៃ​ក្រោយ​ទៅ​!

  5. sokysopheap បាននិយាយ

    ឆែកមើលវិបសាយហើយទាល់ខែកក្កដា២០០៧ទើបបញ្ចាំង​តែនៅអាមេរិចទេ ចំណែករឿង the invisible ក៍ល្អមើលដែរមានលក់ហើយ ២ដុល្លា។

បញ្ចេញ មួយចំលើយតប