ចំនុចដ៏សំខាន់នៅក្នុងសាច់រឿងកុននេះ គឺសំដៅទៅរកកូនខ្មែរដែលទើបតែធំដឹង ក្ដី ប្រទេសក្រៅ
តើគេមានវិបត្តិ ហើយនិង អារម្មណ៍យ៉ាងម៉េចដែរ ចំពោះ រឿងខ្មែរក្រហមនោះ ។ ខ្ញុំសូមបញ្ជាក់ថា ភាគច្រើន បើសិន
ជាកូនខ្មែរដែលមិនមានការឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមហ្នឹង ខ្ញុំជឿថា ពួកគេ មិនសូវជា មានការពិបាក ឬឈឺចាប់ប៉ុន្មានទេ
តែចំពោះ កូនខ្មែរដែលកើតក្នុងសម័យនោះ ឬក៏ មានវ័យ កុមារភាពតាំងពី ពេលនោះមក មានការឈឺចាប់បន្តិច
ហើយជួនកាលមានការមួម៉ៅ ជួនកាល មិនសប្បាយចិត្ត ពីរឿង បញ្ហាហ្នឹង ហើយខ្ញុំសង្ឃឹមថា ក្នុងសាច់រឿងនេះ អាចបំបែរ អារម្មណ៍
របស់ពួកគេ ឲ្យយល់ច្បាស់នូវការអត់អោន ហើយនិងការអនុគ្រោះឲ្យគ្នា ។ ខ្ញុំយល់ថា ខ្មែរយើង
មិនយូរមិនឆាប់កូនខ្មែរនឹងការឈានយល់ ដល់ការអត់អោនឲ្យគ្នា ។ បើសិនជាខ្មែរ យើងនៅតែមិនមានការអត់អោនអោយគ្នា
ប្រទេសជាតិក៏មិនមានការរីកចម្រើន ទៅមុខបាន ហើយ បច្ចុប្បន្នកាលនេះ គឺខ្មែរយើងត្រូវចេះរួបរួមគ្នា
ទូទាំងក្នុងក៏ដូចជាក្រៅប្រទេសដែរ ។ សំខាន់បំផុតគឺ កូនខ្មែរដែល ធំឡើង នៅបច្ចុប្បន្នកាលនេះ ព្រោះអីពួកគេ គឺជាសសរទ្រូងនៃ
ប្រទេសជាតិ ។
 ក្នុងគំនិតខ្ញុំ ខ្ញុំគិតថា ខ្សែភាពយន្តនេះ នឹងអាចនាំប្រយោជន៍ដល់ខ្មែរទូ ទៅ ទាំងក្នុង ក៏ដូចជាខាងក្រៅប្រទេសដែរ
ពីព្រោះវាមិនមែនជាសាច់រឿងអាក្រក់ ដែលអាចប៉ះពាល់ ដល់ ខ្មែរយើងជំនាន់ក្រោយនេះទេ ។ ខ្ញុំសង្ឃឹមថា
សាច់រឿងនេះអាចធ្វើអោយកូន ខ្មែរ ចេះសាមគ្គី បាន ហើយ និងយល់ពីមតិពីដើម ឬក៏ពីបច្ចុប្បន្នកាល ដែលត្រូវចៀសវាង
និយាយឲ្យខ្លី គឺ កុននេះនឺងធ្វើឲ្យកូនខ្មែរភ្ញាក់ស្មារតីឡើង ។
 នេះជាសំដី របស់លោក ធីម ប៉ិក អ្នកនិពន្ធ និងដឹកនាំរឿងខ្មែរមួយរូប នៅទីក្រុង មែលប៊ិន ប្រទេសអូស្ត្រាលី ។
________

ខ្សែភាពយន្ត វិញ្ញាណក្រហម គឺនិយាយពីនារីខ្មែរម្នាក់ ឈ្មោះនាង មាលា ដែលបានជាប់ចិត្តប្រតិព័ទ្ធបុរសខ្មែរ ម្នាក់ ឈ្មោះ ឧត្ដម
ជាកូន អតីតខ្មែរក្រហម ម្នាក់ដែលបានសម្លាប់ឪពុករបស់នាង ។ ក៏ប៉ុន្តែបុរសក្មេង និងឪពុកខ្លួននោះ មិនបានស្គាល់គ្នា ទេ ។
តួសម្ដែងជានាង មាលា គឺកញ្ញា លុយ សារីណា និងឧត្ដម សម្ដែងដោយលោក ម៉ន កាភ្លី ។

សារីណា ៖ ចំពោះរឿង វិញ្ញាណក្រហមនេះ ពិតជាមានសារសំខាន់ជាច្រើនណាស់សម្រាប់ កូនខ្មែរ ជំនាន់ក្រោយ ។ ដើម្បីឲ្យ
បានដឹងថា តើប្រជាជនខ្មែរយើង ធ្លាប់ឆ្លងកាត់ការលំបាកយ៉ាងម៉េចខ្លះ ក្នុងឆ្នាំ មួយពាន់ប្រាំបួនរយចិតជាងនោះ ចាស៎ ។
កាភ្លី ៖ ចំពោះរឿងនេះ មានប្រយោជន៍ដល់ប្រជាជនយើងនៅស្រុកខ្មែរ ហើយនៅស្រុកគេ ។ ជាពិសេសយុវជនជំនាន់ ក្រោយ ព្រោះ
គេមិនដែល បានឃើញ សម័យខ្មែរក្រហមនោះ ដែលគ្រាន់តែឮពីឪពុក ម្ដាយរបស់ គេ ឬពីមីងមារបស់គេ តែប៉ុណ្ណោះ ។ ម៉្យាងទៀត
ខ្ញុំចង់ឲ្យ ប្រជាជនស្រុកខ្មែរ យល់ដឹងពី ការរស់នៅ របស់ ប្រជាជនខ្មែរ ដែលរស់នៅស្រុកគេ ថាតើពួកគេរស់នៅ ដោយ របៀបម៉េច ។
ដួង រិទ្ធី ៖ ខ្ញុំសង្ឃឹមថា ភាគច្រើននឹងមាន លទ្ធផលវិជ្ជមាន ដែល កុននេះគឺជាកុនទី១ ដែល ខ្ញុំ ហើយនិង ធីម ព្រមទាំងសហការី
ទាំងអស់ នៅប្រទេសអូស្ត្រាលី បានរួបរួម ដៃគ្នាផលិតឡើង ហើយក្នុងការផលិតនោះ យើងៗទាំងអស់ គ្នា បានជួប បញ្ហាជា ច្រើន
មានទាំងបញ្ហា ថវិកា ពេលវេលា ការជ្រើសរើសតួ … ដូច្នេះហើយទាំងអស់ គ្នាសុទ្ធតែ ខិតខំអស់ពី សមត្ថភាព រៀងៗខ្លួន ហើយទើប
ចម្រាញ់ បានប៉ុណ្ណេះ ។ ខ្ញុំក៏ដឹងដែរថា នៅមានកន្លែងមួយចំនួន ដែលយើងអាចកែ លម្អ ដើម្បី ធ្វើឲ្យ បានល្អ ជាងមុនទៀត ហើយ
អ្វីដែលយើងទទួលបានសព្វថ្ងៃនេះ បងប្អូនខ្មែរ ទាំងនៅក្នុងស្រុកខ្មែរ ទាំងនៅក្រៅប្រទេសក្ដី នឹងអាចទទួលស្គាល់ ហើយចាត់ទុក ថា
ជាកម្រិតមួយដែលខ្មែរ មិនធ្លាប់មាន ពីមុនមក ។

បញ្ចេញ មួយចំលើយតប